កម្រងច្បាប់ & បទប្បញ្ញត្តិ · Updated

កម្រង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

កម្រង​នេះ​ ​គឺ​ជា​ឧបករណ៍​ការងារ​គតិយុត្ត​ដែល​ត្រូវ​បាន​រៀបចំ​ ធ្វើ​បច្ចុប្បន្ន​កម្ម​ ​និង​ធ្វើ​វិសិដ្ឋ​កម្ម​បន្ថែម​ក្នុង​ដំណាក់កាល​ពីរ​សំខាន់​ ​ផ្អែក​តាម​វិធី​សាស្ត្រ​ក្រម​នីយ​កម្ម​ជា​ឧត្តមានុវត្ត​ជាតិ​និង​អន្តរ​ជាតិ​ ​និង​អភិក្រម​ “​ការ​ចាប់​យក​ (​Adoption​)​, ​ការ​កែ​សម្រប ​(​Adaptation​) ​និង​ការ​ធ្វើ​ន​វានុត្តន៍​បន្ថែម​ ​(​Further​ ​Innovation​)”​។ ​ដំណាក់កាល​ឆ្នាំ​២០២២​-​២០២៤​ ​ជា​ការ​រៀបចំ​និង​ប្រសិទ្ធ​នាម​ឈ្មោះ​ “​កម្រង​បទ​ប្បញ្ញត្តិ​គតិយុត្ត​ជា​មូលដ្ឋាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​” ​សំដៅ​ដល់​ការ​ប្រមូល​ផ្ដុំ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ​ ​ជា​អត្ថ​បទ​ច្បាប់​ដើម​ និង​មាន​កម្មវត្ថុ​គតិយុត្ត​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល ​ដែល​គាំទ្រ​និង​ជា​មូលដ្ឋាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ​ ស្រប​តាម​ស្ថានភាព​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដែល​ទើប​ត្រូវ​បាន​ចាប់ផ្ដើម​ដំបូង​នៅ​កម្ពុជា​។ ​ដំណាក់កាល​ឆ្នាំ​២០២៥​ ​ជា​ការ​ធ្វើ​វិសិដ្ឋ​កម្ម​បន្ថែម​ឱ្យ​ក្លាយ​ទៅ​ជា​ “​កម្រង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​” ​តាម​រយៈ​ការ​ធ្វើ​វិចារណ​កម្ម​កម្មវត្ថុ​គតិយុត្ត​នៃ​អត្ថ​បទ​នីមួយ​ៗ​ ​កាន់តែ​លម្អិត​ស្រប​តាម​ការ​វិវឌ្ឍ​នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ ​និង​វិសេសភាព​នៃ​ការ​ប្រមូល​ផ្ដុំ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុណ្ណោះ​ ​រួម​បញ្ចូល​ទាំង​គោលការណ៍​ណែនាំ​និង​សេចក្ដី​ណែនាំ​ ​ដែល​ជា​លិខិត​មាន​លក្ខណៈ​គតិយុត្ត​។

Compendium mobile app
កម្រង ឆ្នាំ ២០២៥
កម្រងបទប្បញ្ញត្តិពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្រងនេះត្រូវបានបែងចែកជា មាតិកា

មាតិកាទី១. ក្របខណ្ឌស្ថាប័ន

  • ជំពូកទី១. អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
  • ជំពូកទី២. ធនាគារជាតិនៃកម្ពុជា
  • ជំពូកទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ

មាតិកាទី២. បទប្បញ្ញត្តិឌីជីថលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

  • ជំពូកទី១. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
  • ជំពូកទី២. ទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល
  • ជំពូកទី៣. ពលរដ្ឋឌីជីថល
  • ជំពូកទី៤. រដ្ឋាភិបាលឌីជីថល
  • ជំពូកទី៥. ធុរកិច្ចឌីជីថល

មាតិកាទី៣. វិស័យហិរញ្ញវត្ថុ

  • ជំពូកទី១. វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
  • ជំពូកទី២. វិស័យហិរញ្ញវត្ថុធនាគារ

មាតិកាទី៤. សកម្មភាពនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ

  • ជំពូកទី១. វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
  • ជំពូកទី២. វិស័យហិរញ្ញវត្ថុធនាគារ
កម្រង ឆ្នាំ ២០២៤
កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្រងនេះត្រូវបានបែងចែកជា មាតិកា

មាតិកាទី១. បទប្បញ្ញត្តិរួមគាំទ្របរិវត្តកម្មឌីជីថល

  • ជំពូកទី១. ក្របខណ្ឌស្ថាប័ន
  • ជំពូកទី២. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
  • ជំពូកទី៣. ទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល
  • ជំពូកទី៤. ពលរដ្ឋឌីជីថល
  • ជំពូកទី៥. រដ្ឋាភិបាលឌីជីថល
  • ជំពូកទី៦. ធុរកិច្ចឌីជីថល

មាតិកាទី២. វិស័យហិរញ្ញវត្ថុមិនមែនធនាគារ

  • ជំពូកទី១. ក្របខណ្ឌស្ថាប័ន
  • ជំពូកទី២. ធានារ៉ាប់រង
  • ជំពូកទី៣. មូលបត្រ
  • ជំពូកទី៤. សន្តិសុខសង្គម
  • ជំពូកទី៥. បរធនបាលកិច្ច
  • ជំពូកទី៦. គណនេយ្យនិងសវនកម្ម
  • ជំពូកទី៧. អាជីវកម្មអចលនវត្ថុនិងបញ្ចាំ
  • ជំពូកទី៨. សវនកម្មផ្ទៃក្នុង

មាតិកាទី៣. វិស័យធនាគារ

  • ជំពូកទី១. ក្របខណ្ឌស្ថាប័ន
  • ជំពូកទី២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
  • ជំពូកទី៣. ប្រតិបត្តិការធនាគារ
  • ជំពូកទី៤. កាតព្វកិច្ចគណនេយ្យ សវនកម្ម និងការត្រួតពិនិត្យ

មាតិកាទី៤. បច្ចេកវិទ្យាហិរញ្ញវត្ថុ

  • ជំពូកទី១. បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
  • ជំពូកទី២. បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ